បុព្វហេតុដែលនាំឲ្យកើត គណៈកម្មការស្រាវជ្រាវវប្បធម៌

ដោយមាននិស្សិតមកពីសកលវិទ្យាល័យនានា និងអ្នកជាតិនិយមខ្លះទៀត ទៅតាមវត្តដែលមានព្រះសង្ឃខ្មែរក្រោមគង់នៅ ដើម្បីចង់ដឹងព័ត៌មានខ្មែរក្រោមផង ដើម្បីចង់បានជាប្រធានបទធ្វើជាសារណាឬនិក្ខេបបទផង។ ជាពិសេស ការិយា​​ល័យយើង បានទទួលនិស្សិតនិងអស់លោកទាំងនោះជាបន្តបន្ទាប់ ដែលពួកគេមានគោលបំណងមកស្រាវជ្រាវពីអត្តសញ្ញាណខ្មែរក្រោម និងចង់ដឹងពីស្ថានការណ៍នៅឯមានតុភូមិរបស់យើងផង។ ដោយខ្វះឯកសារដើម្បីផ្តល់ជាព័ស្តុតាងផង ដោយមានការលំបាកក្នុងការផ្តល់ព័ត៌មានផង នៅថ្ងៃទី២៦ ខែកុម្ភៈ គ.ស.២០០៦ ក្រោយពីគណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមប្រជុំបូកសរុបការងារប្រចាំខែរួច ក៏បានឯកច្ឆន្ទបង្កើត គណៈកម្មការស្រាវជ្រាវវប្បធម៌មួយឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតទាំងនោះ ក៏ដូចជាជួយរួមចំណែកក្នុងការស្តារវប្បធម៌របស់យើង ឲ្យកាន់តែមានភាពល្អប្រសើរ ហើយក៏ជាចំណុចសំខាន់ក្នុងការថែរក្សាកេរដំណែលរបស់ដូនតាយើងឲ្យបានគង់វង្សផង។ យើងដឹងហើយថា នៅពេលដែលព្រឹត្តិការណ៍កើតឡើងនៅកម្ពុជាក្រោមម្តងៗ អ្នកជាតិនិយមរបស់យើង តែងតែយកក្បួនដ៏សំខាន់និងវត្ថុតាងទាំងនោះទៅដុតចោល ឬកប់ទុកក្នុងដី ឬកប់ក្នុងភក់ ដែលជាហេតុនាំឲ្យឯកសារទាំងនោះវិនាសបាត់បង់ទៅ។ មួយផ្នែកទៀត ត្រូអាជ្ញាធរវៀតណាមរឹបអូសយកអស់ ឬអាជ្ញាធរប្រើឲ្យពួកក្មេងវត្តដុតកម្ទេចឯកសារចោលតែម្តង។

ដោយខ្វះសមាជិក សម្រាប់ការបម្រើគណៈកម្មការផង ហើយមានបំណងចង់បានសមាជិកប្រចាំរាល់ខេត្តចូលរួមផង រហូតមកដល់ថ្ងៃទី២៣ ខែមេសា គ.ស.២០០៦ ទើបគណៈកម្មការស្រាវជ្រាវវប្បធម៌កើតឡើងជាស្ថាពរ ដែលមានឈ្មោះថា “ការិយាល័យវប្បធម៌”។ នេះជាមោទនៈមួយសម្រាប់ខ្មែរក្រោមយើងដែរ ជាយូរណាស់ហើយ យើងមិនដែលមានពួកនិស្សិត ឬអ្នកជាតិនិយម មានការចាប់អារម្មណ៍ដល់សុខទុក្ខខ្មែរក្រោមឡើយ ពេលនេះជាឱកាសដ៏ពិសិដ្ឋសម្រាប់ខ្មែរក្រោមផ្ទាត់ទំព័រក្រាំងមាសបង្ហាញពីអត្តសញ្ញាណជាតិយើង ដើម្បីឲ្យមតិជាតិនិងអន្តរជាតិយល់ដឹងពីទុក្ខកង្វល់និងរំលោភសិទ្ធិមនុស្សដ៏ព្រៃផ្សៃ ពីសម្នាក់អាជ្ញាធរវៀតណាមមកលើបងប្អូនខ្មែរដ៏កម្សត់កម្ររបស់យើង។

គណៈកម្មការវប្បធម៌
១-ភិក្ខុ ថាច់ សុតឹម ជាប្រធាន (ខេត្តព្រះត្រពាំង)
២-ភិក្ខុ ស្នែត ចំរើន ជាអនុប្រធាន (ខេត្តពលលាវ)
៣-ភិក្ខុ ភិន សុភៀង ជាលេខាធិការ (ខេត្តឃ្លាំង)
សមាជិកនៅតាមបណ្តាខេត្ត
១-ភិក្ខុ តេង បឿង (ខេត្តឡុងហោរ)
២-ភិក្ខុ ចៅ សុផាត (ខេត្តមាត់ជ្រូក)
៣-ភិក្ខុ ច័ន្ទ សុផាត (ខេត្តព្រះត្រពាំង)
៤-ភិក្ខុ ឡុង បូរេត (ខេត្តក្រមួនស)
៥-ភិក្ខុ ថាច់ ថឹង (ខេត្តព្រះត្រពាំង)
៦-ភិក្ខុ ថាច់ ប្រីជាគឿន (ខេត្តព្រះត្រពាំង)
ទីប្រឹក្សា
១-លោក សឺន សែត ទីប្រឹក្សាសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
២-លោក គឹម វិសាល វត្តសំរោងអណ្តែត
៣-ព្រះភិក្ខុ ចៅ សាង ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
៤-ភិក្ខុ ស៊ីម ប៉ន
៥-ភិក្ខុ សេរី គឹមអមតៈ
៦-លោក សួន កុសល
៧-ភិក្ខុ សួគ៌ វិបុល
៨-ភិក្ខុ សារ មោរ៉ា
៩-ភិក្ខុ សៅ សុធា
១០-ភិក្ខុ សុខ សម្បូណ៌
១១-ភិក្ខុ សម តៀង
១២-កញ្ញា ហង្ស ធីតា
តាំងពីការិយាល័យវប្បធម៌កកើតឡើងហើយ ក៏បានជួយសម្រួលនូវការងារមួយចំនួនរបស់សមាគមបានយ៉ាងល្អប្រសើរ ធ្វើឲ្យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានគេស្គាល់យ៉ាងច្រើន៕

រចនាសម្ព័ន្ធការិយាល័យវប្បធម៌៖
រចនាសម្ព័ន្ធអាណត្តិទី២-4

Leave a Reply

Your email address will not be published. Required fields are marked *