ប្រវត្តិ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

តាមពិតសមាគមមួយនេះ បានកកើតមានឡើងក្រៅផ្លូវការជាយូរមកហើយ​។ ដំបូងឡើយនៅរាជធានីភ្នំពេញ មិនទាន់មានពុទ្ធិកសកលវិទ្យាល័យទេ មានតែពុទ្ធិកវិទ្យាល័យព្រះសុរា-ម្រឹត ដែលបើកឲ្យសមណសិស្សទូទៅចូលទៅសិក្សារៀនសូត្រ ។ នៅក្នុងពុទ្ធសករាជ ២៥៣៧ គ្រឹស្ដសករាជ ១៩៩៣ ជំនាន់ទី១ មានសមណសិស្សខ្មែរកម្ពុជាក្រោមតែ៣អង្គ​ប៉ុណ្ណោះ ដែលបានចូលទៅសិក្សារៀនសូត្រ នោះគឺ ៖
១.ព្រះភិក្ខុ សៀង សុជិត
២.ព្រះភិក្ខុ សាន សាម៉ន
៣.សាមណេរ សុទ្ធ សាម៉ន។
ក្នុងពុទ្ធសករាជ ២៥៣៨ គ្រឹស្ដសករាជ ១៩៩៤ ជំនាន់ទី២ នៃពុទ្ធិកវិទ្យាល័យ​​​​​​​​​​​​ព្រះសុរាម្រឹត ទើបមានសមណសិស្សខ្មែរកម្ពុជាក្រោម ចូលទៅសិក្សារៀនសូត្របានចំនួន៧អង្គគឺ ៖
១.ព្រះភិក្ខុ យៀង វណ្ណា
២.ព្រះភិក្ខុ ឡេ សុវណ្ណរ៉ូ
៣.ព្រះភិក្ខុ ថាច់ ធឿង
៤.ព្រះភិក្ខុ ហោ ជាតិ
៥.ព្រះភិក្ខុ ស៊ីម សុធន
៦.ព្រះភិក្ខុ សាសន៍ ចំរើន
៧.ព្រះភិក្ខុ អង្គ ឯម ។
លុះមកដល់ពុទ្ធសករាជ ២៥៣៩ គ្រឹស្ដសករាជ ១៩៩៥ យើងប្រមូលគ្នាទាំង៣ជំនាន់រួមបានចំនួន១៤អង្គ។ ដោយ​មានភាពខ្វះខាតបច្ច័យ៤ សម្រាប់ទ្រទ្រង់ដល់សមណសិស្សទៅសិក្សារៀនសូត្រ ទើបព្រះភិក្ខុ ឡេ សុវណ្ណរ៉ូ និងព្រះភិក្ខុ ថាច់ ធឿង បានធ្វើលិខិតមួយច្បាប់ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ដើម្បីបិណ្ឌបាតអង្ករ។ មួយសប្តាហ៍ក្រោយមកទីប្រឹក្សារបស់សម្តេច ហ៊ុន សែន បានអញ្ជើញចុះមកពិនិត្យស្ថានភាពរស់នៅតាមកុដិនីមួយៗ ដែលសមណសិស្សខ្មែរកម្ពុជាក្រោមទាំង១៤អង្គគង់នៅ ហើយក៏បាននិមន្តព្រះសង្ឃយើងទៅកាន់គេហដ្ឋានទីប្រឹក្សាសម្តេច ហ៊ុន សែន ដើម្បីទទួលអង្ករមួយបាវនិងបច្ច័យចំនួន៥០.០០០រៀល ក្នុងមួយអង្គៗ។
នៅក្នុងពុទ្ធសករាជ ២៥៤០ គ្រឹស្ដសករាជ ១៩៩៦ មានសមណសិស្សខ្មែរកម្ពុជាក្រោម និមន្ដមក​សិក្សាកាន់តែច្រើនឡើងៗ ដំណើរនេះកាន់​តែលេច​ឮទៅឆ្ងាយ​​បន្ដិចម្ដងៗ។ ពេលនោះលោកព្រឹទ្ធាចារ្យ សឺន ជុំ សេដ្ឋា មកពី​សហរដ្ឋអាមេរិកឮដំណឹងនេះក៏បាននិមន្តសមណសិស្សខ្មែរកម្ពុជាក្រោមទាំងអស់អង្គ ដែលកំពុងសិក្សានៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ឲ្យមកជួបជុំគ្នា ដើម្បីធ្វើការសំណេះ​សំណាល ផ្តល់ជាមតិមួយចំ​នួនក្នុងស្មារតីសិក្សារៀនសូត្រ ហើយបានប្រគេនអង្ករនិងបច្ច័យជាច្រើនលើក ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅនិងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ។ នៅពុទ្ធសករាជ ២៥៤១ គ្រឹស្ដសករាជ ១៩៩៧ ក្រុមសមណសិស្សខ្មែរកម្ពុជាក្រោម ត្រូវបានផ្ទេរឲ្យទៅឋិតនៅក្រោមការគ្រប់​គ្រងរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោមវិញ ហើយមានឈ្មោះជាបណ្តោះ​អាសន្នថា “សម្ព័ន្ធសមណសិស្ស​​​​-និស្សិតខ្មែរកម្ពុជាក្រោម” ហើយបានទទួលជំនួយពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រ​ទេសជាហូរហែ។ ក្រោយមកតំណាងរបស់សម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម ជាច្រើនអង្គមានបំណងចង់ផ្ទេរសម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម ឲ្យឋិតនៅក្រោម​ការគ្រប់​គ្រង​របស់សមា​គម​ព្រះសង្ឃខ្មែរកម្ពុជាក្រោមវិញ ដោយយល់ឃើញថា សមណសិស្សសុទ្ធតែជាព្រះសង្ឃ គួរឋិតនៅក្រោមការគ្រប់គ្រងរបស់សមាគម​ព្រះសង្ឃទើបប្រសើរជាង។ ប៉ុន្តែជាអកុសលដំណើរកិច្ចប្រជុំចរចាម្ដងៗ ត្រូវបរាជ័យរាល់លើក ទោះបីមានការធ្វើអន្តរាគមន៍ពីគណៈកម្មការសម្របសម្រួលខ្មែរកម្ពុជាក្រោមយ៉ាងណាក៏ដោយ។​ ក្រោយមកដោយមានចំនួនសមាជិក សមាជិកា នៃសម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម កើនឡើងដល់ទៅ៧៦អង្គនិងរូប ហើយ មានការសំណូមពរពីសមាជិក-ជិកា ឲ្យមានការបើកសន្និបាត ដើម្បីតាក់តែងលក្ខន្ដិកៈឡើង និងមានគោលដៅច្បាស់លាស់សម្រាប់វាសនាសមណសិស្ស-​និស្សិតខ្មែរកម្ពុជាក្រោមទៅថ្ងៃ អនាគត។
លុះមកដល់ថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំមមី ចត្វាស័ក ព.ស.២៥៤៥ ត្រូវនឹងថ្ងៃទី១ ខែមករា គ.ស.២០០២ ក៏បានឯកភាពគ្នានៃសមាជិក-ជិកា បើកអង្គសន្និបាតដើម្បីជ្រើសរើស ព្រះភិក្ខុ យៀង វណ្ណា ជាព្រះប្រធាន ហើយក៏បានចែងអំពីលក្ខន្តិកៈ រួមមាន៩ជំពូក និងមាន៣៦មាត្រា ហើយក៏ប្ដូរឈ្មោះពី “សម្ព័ន្ធសមណសិស្ស-និស្សិតខ្មែរកម្ពុជាក្រោម” ទៅជាសមាគម “សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម” ដោយមានភាសាអង់គ្លេសថា “THE UNION OF KHMER KAMPCHEA-KROM BUDDHIST STUDENTS” ហើយមានទីស្នាក់ការនៅកុដិលេខ២ វត្តអង្គពោធិញ្ញណ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាំងពីពេលនោះមក។
ក្រោយពីអង្គសន្និបាត ព្រះប្រធាន យៀង វណ្ណា ក៏បានរៀបចំរចនាសម្ព័ន្ធ ដោយមានសហការីដូចតទៅនេះ ៖
១.ព្រះភិក្ខុ ចៅ​ សាង អនុប្រធាន​
២.ព្រះភិក្ខុ ថង សុមេធ អគ្គលេខាធិការ
៣.ព្រះភិក្ខុ​ ថាច់ ចន្រ្ទា​ ហេរញ្ញិក
ប្រធានបណ្ដាការិយាល័យមួយចំនួនទៀត​រួមមាន ៖
១.​ព្រះភិក្ខុ សម តៀង ប្រធានការិយាល័យសន្តិសុខ
២.ព្រះភិក្ខុ សួន​ កុសល ប្រធានការិយាល័យ​អប់រំ​
៣.កញ្ញា សឹង បុបា្ផ ប្រធានការិយាល័យ​​សង្គមកិច្ច
៤.ព្រះភិក្ខុ យ៉ឹង រតនា​ ប្រធានការិយាល័យ​ជំរឿន​និងស្ថិតិ
៥.ព្រះភិក្ខុ ច័ន្ទ សុខា​ និងលោក​ គឹម សើង សហប្រធានការិ​យាល័យទ្រទ្រង់
ក្រុមទីប្រឹក្សារួមមាន ៖
១.ព្រះតេជព្រះគុណ ព្រហ្ម​ សាលួន
២.ព្រះតេជព្រះគុណ​ ច័ន្ទ​ សុខា
៣.លោក​ សឺន​ សែត​
ក្រោយពីមានការរៀប​ចំលក្ខន្ដិកៈរួចហើយ ទើបគណៈកម្មការសម្ព័ន្ធសមណនិស្សិត-និសិ្សតខ្មែរកម្ពុជាក្រោម បំ​ពេញបែបបទតាមលក្ខខណ្ឌច្បាប់ ដាក់ចូលក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យសមាគមមួយនេះស្របច្បាប់ជាផ្លូវការ។ អ្វីដែលគិតនិងបំណងប្រាថ្នាជាច្រើនលើកមកហើយនោះ ក៏បានសម្រេចជាស្ថាពរ គឺនៅថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមីចត្វាស័ក ព.ស. ២៥៤៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា គ.ស.​២០០២ ក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតច្បាប់ឲ្យដំណើរការជាផ្លូវការ ដោយមានឈ្មោះពិតប្រាកដថា សមាគម “សម្ព័ន្ធសមណនិសិ្សត‍-និស្សិតខ្មែរកម្ពុជាក្រោម”។
បន្ទាប់ពីបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ​​​ និងក្រសួងធម្មការនិងសាសនា​​​​​​មក ព្រះប្រធាន​​​ យៀង​ វណ្ណា ព្រមទាំងសហការី បានយកអស់ពីកម្លាំងកាយ​និងប្រាជ្ញា ដើម្បីដឹកនាំសមាគមឲ្យកាន់តែប្រសើរឡើងទៀត ដោយចាប់យកផ្នែកធនធានមនុស្សជាគោលចម្បង ហើយក៏បានបើកវគ្គបណ្តុះបណ្តាលផ្នែកតែងនិពន្ធ សារព័ត៌មាននិងប្រលោមលោកជាបន្តបន្ទាប់។ ដោយមានការជួយឧបត្ថម្ភ ពីក្រុមទ្រទ្រង់ពុទ្ធិកសិក្សាខ្មែរក្រោម នៅទីក្រុងសាន់ប៉ើណាឌីណូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានព្រះ​តេជ​ព្រះគុណ ច័ន្ទ សុខា ជាព្រះ​ប្រធាន និងសហការី​ មានលោកព្រឹទ្ធាចារ្យ ថាច់​ វណ្ណ ព្រឹទ្ធាចារ្យ​ លី​ គីវ និងលោក​ យ័ញ ឡាង។ ​
នៅមានសមិទ្ធផលជាច្រើនទៀ​ត ដូចជា​ គម្រោងសាងសង់ទីស្នាក់ការនៅវត្តនាគវ័ន តែគម្រោងនេះមិនបានជោគជ័យឡើយ។ គម្រោងមួយទៀតគឺ កម្មវិធីស្វែងរកអាហារូបករណ៍ទាំងក្នុងនិងក្រៅស្រុក សម្រាប់ទ្រទ្រង់សមណនិស្សិត និងនិស្សិតក៏ទទួលបានជាបន្តបន្ទាប់ដែរ។
ថ្ងៃសៅរ៍-អាទិត្យ ១២-១៣កើត ខែអស្សុជ ឆ្នាំរកាសប្ដស័ក ព.ស.​២៥៤៩ ត្រូវនឹងថ្ងៃទី​១៥-១៦ ខែតុលា គ.ស.២០០៥ “មហាសន្និបាតវិសាមញ្ញ” របស់សម្ព័ន្ធសមណនិស្សិត​-និស្សិតខ្មែរកម្ពុជាក្រោម បានកើតឡើងជាលើកដំបូងបង្អស់នៅវត្តព្រែកប្រា ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។ អង្គមហាសន្និបាតនេះ មានសមាជិក-ជិកា ចូលរួមចំនួន១១២អង្គនិងរូប​ សមាសភាពចូលរួមឈរឈ្មោះជាបេក្ខជនជ្រើសរើសប្រធានថ្មី ចំនួន៨អង្គនិងរូប ដើម្បី​ឲ្យសមាជិក-ជិកា បោះឆ្នោតជូនរួមមាន ៖
១.ព្រះភិក្ខុ សួគ៌ វិបុល
២.ព្រះភិក្ខុ សៅ​ សុធា
៣.ព្រះភិក្ខុ សួន​ កុសល
៤.ព្រះភិក្ខុ ចៅ​ សាង
៥.ព្រះភិក្ខុ សា​រ មោរ៉ា
៦.ព្រះភិក្ខុ សេរី គឹមអមតៈ
៧.ព្រះភិក្ខុ ស៊ីម ប៉ន
៨.កញ្ញា ហង្ស ធីតា។
ជាលទ្ធផល ព្រះភិក្ខុ ចៅ សាង ទទួលបានការគាំទ្រពីសមាជិក-ជិកា យ៉ាងច្រើនលើសលុបឲ្យធ្វើជាប្រធានសម្រាប់អាណត្តិទី២។ ដោយមានរចនាសម្ព័ន្ធគឺ ៖
១.ព្រះភិក្ខុ ចៅ សាង ​​ ព្រះប្រធាន
២.ព្រះភិក្ខុ សួគ៌ វិបុល អនុប្រធានទី១
៣.កញ្ញា ហង្ស ធីតា អនុប្រធានទី២
៤.ព្រះភិក្ខុ ស៊ីម ប៉ន អគ្គលេខាធិការ
៥.ព្រះភិក្ខុ សៅ សុធា ហេរញ្ញិក
៦.ព្រះភិក្ខុ សម​ តៀង មន្រ្តីសម្របសម្រួល
៧.ព្រះភិក្ខុ សួន កុសល លេខាធិការ
ប្រធានបណ្ដាការិយាល័យមួយចំនួនទៀត ៖
១.ព្រះភិក្ខុ សេរី គឹមអមតៈ ប្រធានការិយាល័យសន្តិសុខ
២.ព្រះភិក្ខុ ថើស ចន្រ្ទា ប្រធានការិយាល័យសង្គមកិច្ច
៣.ព្រះភិក្ខុ សារ មោរ៉ា ប្រធានការិយាល័យជំរឿននិងស្ថិតិ
៤.កញ្ញា សឹង បុប្ផា ប្រធានការិយាល័័យសិក្សាធិការ
សហប្រធានការិយាល័យទ្រទ្រង់រួមមាន ៖
១.ព្រះតេជព្រះគុណ ច័ន្ទ សុខា និងលោកព្រឹទ្ធាចារ្យ គឹម សឺង ។
ក្រុមទីប្រឹក្សារួមមាន ៖
១.ព្រះតេជព្រះគុណ ច័ន្ទ សុខា
២.ព្រះតេជព្រះគុណ ព្រហ្ម សាលួន
៣.ព្រះតេជព្រះគុណ យៀង​ វណ្ណា
៤.លោក សឺន សែត
ព្រះប្រធាន ចៅ សាង និងសហការី បានបន្តដឹកនាំលើមាគ៌ាបណ្តុះបណ្តាលធនធានមនុស្ស និងបានសាងនូវសមិទ្ធផលជាច្រើនទៀត សម្រាប់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដូចជាកសាងកុដិថ្មី រួចបានផ្លាស់ទីស្នាក់ការ ពីវត្តអង្គពោធិញ្ញាណ មកកុដិ១៧ វត្តបទុមវតីរាជវរារាមវិញ ដោយបានទទួលព្រះរាជានុញ្ញាត យល់ឃើញនិងឯកភាពពីសម្ដេចព្រះពោធិវ័ង្ស នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាម។ ហើយបានបើក​វគ្គបណ្តុះ បណ្តាលផ្នែកកុំព្យូទ័រ នៅទីស្នាក់ការជាប់មិនដាច់​ និងមានការបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅបរ​ទេស​ មានប្រទេសថៃ ចាប់តាំងពីឆ្នាំ២០០៧ជាដើម។
ក្នុងពេលដែល “សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុ-ជាក្រោម” មានការរីកចម្រើន ក៏បានជ្រាបដល់និស្សិតដែលរៀននៅមហាវិទ្យាល័យនានានៅរាជធានីភ្នំពេញ និងអ្នកខ្លះបានចង់ជ្រាបពីព្រឹត្តិការណ៍ខ្មែរក្រោម។ ដោយមានគោលបំណងចង់ផ្សព្វផ្សាយពីអ្វីដែលខ្លួនមាន ដល់សិក្ខាកាមនិងវិញ្ញូជនទាំងនោះ ទើបសមាគមយើងបានបង្កើតគណៈកម្មការស្រាវជ្រាវវប្បធម៌ ឡើង ដើម្បីផ្តល់ព័ត៌មានតាមតម្រូវការ។
បុព្វហេតុដែលនាំឲ្យកើត
គណៈកម្មការស្រាវជ្រាវវប្បធម៌
ដោយមាននិស្សិតមកពីសកលវិទ្យាល័យនានា និងអ្នកជាតិនិយមខ្លះទៀត ទៅតាមវត្តដែលមានព្រះសង្ឃខ្មែរក្រោមគង់នៅ ដើម្បីចង់ដឹងព័ត៌មានខ្មែរក្រោមផង ដើម្បីចង់បានជាប្រធានបទធ្វើជាសារណាឬនិក្ខេបបទផង។ ជាពិសេស ការិយា​​ល័យយើង បានទទួលនិស្សិតនិងអស់លោកទាំងនោះជាបន្តបន្ទាប់ ដែលពួកគេមានគោលបំណងមកស្រាវជ្រាវពីអត្តសញ្ញាណ ខ្មែរក្រោម និងចង់ដឹងពីស្ថានការណ៍នៅឯមានតុភូមិរបស់យើង ផង។ ដោយខ្វះឯកសារដើម្បីផ្តល់ជាព័ស្តុតាងផង ដោយមានការលំបាកក្នុងការផ្តល់ព័ត៌មានផង នៅថ្ងៃទី២៦ ខែកុម្ភៈ គ.ស.២០០៦ ក្រោយពីគណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមប្រជុំបូកសរុបការងារប្រចាំខែរួច ក៏បានឯកច្ឆន្ទបង្កើត គណៈកម្មការស្រាវជ្រាវវប្បធម៌មួយឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតទាំងនោះ ក៏ដូចជាជួយរួមចំណែកក្នុងការស្តារវប្បធម៌របស់យើង ឲ្យកាន់តែមានភាពល្អប្រសើរ ហើយក៏ជាចំណុចសំខាន់ក្នុងការថែរក្សាកេរដំណែលរបស់ដូនតាយើងឲ្យបានគង់វង្សផង។ យើងដឹងហើយថា នៅពេលដែលព្រឹត្តិការណ៍កើតឡើងនៅកម្ពុជាក្រោមម្តងៗ អ្នកជាតិនិយមរបស់យើង តែងតែយកក្បួនដ៏សំខាន់និងវត្ថុតាងទាំងនោះទៅដុតចោល ឬកប់ទុកក្នុងដី ឬកប់ក្នុងភក់ ដែលជាហេតុនាំឲ្យឯកសារទាំងនោះវិនាសបាត់បង់ទៅ។ មួយផ្នែកទៀត ត្រូវអាជ្ញាធរវៀតណាមរឹបអូសយកអស់ ឬអាជ្ញាធរប្រើឲ្យពួកក្មេងវត្តដុតកម្ទេចឯកសារចោលតែម្តង។
ដោយខ្វះសមាជិក សម្រាប់ការបម្រើគណៈកម្មការផង ហើយមានបំណងចង់បានសមាជិកប្រចាំរាល់ខេត្តចូលរួមផង រហូតមកដល់ថ្ងៃទី២៣ ខែមេសា គ.ស.២០០៦ ទើបគណៈកម្មការស្រាវជ្រាវវប្បធម៌កើតឡើងជាស្ថាពរ ដែលមានឈ្មោះថា “ការិយាល័យវប្បធម៌”។ នេះជាមោទនៈមួយសម្រាប់ខ្មែរក្រោមយើងដែរ ជាយូរណាស់ហើយ យើងមិនដែលមានពួកនិស្សិត ឬអ្នកជាតិនិយម មានការចាប់អារម្មណ៍ដល់សុខទុក្ខខ្មែរក្រោមឡើយ ពេលនេះជាឱកាសដ៏ពិសិដ្ឋសម្រាប់ខ្មែរក្រោមផ្ទាត់ទំព័រក្រាំងមាសបង្ហាញពីអត្តសញ្ញាណជាតិយើង ដើម្បីឲ្យមតិជាតិនិងអន្តរជាតិយល់ដឹងពីទុក្ខកង្វល់និងរំលោភសិទ្ធិមនុស្សដ៏ព្រៃផ្សៃ ពីសម្នាក់អាជ្ញាធរវៀតណាមមកលើបងប្អូនខ្មែរដ៏កម្សត់ កម្ររបស់យើង។
គណៈកម្មការវប្បធម៌
១-ភិក្ខុ ថាច់ សុតឹម ជាប្រធាន (ខេត្តព្រះត្រពាំង)
២-ភិក្ខុ ស្នែត ចំរើន ជាអនុប្រធាន (ខេត្តពលលាវ)
៣-ភិក្ខុ ភិន សុភៀង ជាលេខាធិការ (ខេត្តឃ្លាំង)
សមាជិកនៅតាមបណ្តាខេត្ត
១-ភិក្ខុ តេង បឿង (ខេត្តឡុងហោរ)
២-ភិក្ខុ ចៅ សុផាត (ខេត្តមាត់ជ្រូក)
៣-ភិក្ខុ ច័ន្ទ សុផាត (ខេត្តព្រះត្រពាំង)
៤-ភិក្ខុ ឡុង បូរេត (ខេត្តក្រមួនស)
៥-ភិក្ខុ ថាច់ ថឹង (ខេត្តព្រះត្រពាំង)
៦-ភិក្ខុ ថាច់ ប្រីជាគឿន (ខេត្តព្រះត្រពាំង)
ទីប្រឹក្សា
១-លោក សឺន សែត ទីប្រឹក្សាសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
២-លោក គឹម វិសាល វត្តសំរោងអណ្តែត
៣-ព្រះភិក្ខុ ចៅ សាង ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
៤-ភិក្ខុ ស៊ីម ប៉ន
៥-ភិក្ខុ សេរី គឹមអមតៈ
៦-លោក សួន កុសល
៧-ភិក្ខុ សួគ៌ វិបុល
៨-ភិក្ខុ សារ មោរ៉ា
៩-ភិក្ខុ សៅ សុធា
១០-ភិក្ខុ សុខ សម្បូណ៌
១១-ភិក្ខុ សម តៀង
១២-កញ្ញា ហង្ស ធីតា
តាំងពីការិយាល័យវប្បធម៌កកើតឡើងហើយ ក៏បានជួយសម្រួលនូវការងារមួយចំនួនរបស់សមាគមបានយ៉ាងល្អប្រសើរ ធ្វើឲ្យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានគេស្គាល់យ៉ាងច្រើន។
លុះមកដល់ចុងឆ្នាំ២០០៧ ព្រះប្រធាន ចៅ សាង ក៏បានទទួលកិច្ចនិមន្តទៅបំពេញការងារនៅប្រទេសនូវែលហ្សេឡង់ដ៍ អស់រយៈពេលមួយឆ្នាំ ក៏ត្រឡប់មកវិញ ហើយសមាគមបានរៀប​ចំគម្រោងធ្វើមហាសន្និបាតវិសាមញ្ញជ្រើសរើសប្រធានដឹកនាំថ្មី។
នៅថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំជូត សំរិទ្ធិស័ក ព.ស.​២៥៥២ ត្រូវនឹងថ្ងៃទី២០​ ខែធ្នូ គ.ស.២០០៨ “អង្គមហាសន្និបាតវិសាមញ្ញ” របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម​ បានកើតឡើងនៅវត្តសេរីសោ​ភា (អង្គតាម៉ិញ) ​ក្រោមអធិបតីភាពព្រះតេជព្រះគុណ ថាច់ សឿ ជាព្រះចៅ​អធិការវត្តខ្មែរសាមគ្គី និងជាតំណាងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងដែនវើ រដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់អាណត្តិទី៣។​ មហាសន្និបាតវិសាមញ្ញនោះ មានបេក្ខជនចូលរួមឈរឈ្មោះ ដើម្បីឲ្យសមា​ជិក​-ជិកា បោះឆ្នោតជូនរួមមាន៦អង្គ ដែលមានព្រះនាមដូចខាងក្រោមគឺ ៖
១.ព្រះភិក្ខុ ចន្ទ សុផាត
២.ព្រះភិក្ខុ ចៅ សុផាត
៣.ព្រះភិក្ខុ ជី វណ្ណាត
៤.ព្រះភិក្ខុ ប៊ី ចាន់ថន
៥.ព្រះភិក្ខុ សួន​ បូរ៉ា
៦.ព្រះភិក្ខុ គឹម ស៊ីសំណា
លទ្ធផលគឺព្រះភិក្ខុ ចន្ទ សុផាត ទទួលបានសំឡេងគាំទ្រធ្វើជាប្រធានថ្មី ដឹកនាំសមាគមសម្រាប់អាណត្តិទី៣។ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំជូតសំរិទ្ធិស័ក ព.ស.២៥៥២ ត្រូវនឹងថ្ងៃទី១ ខែមករា គ.ស.២០០៩ ព្រះប្រធាន ចន្ទ សុផាត បើកកិច្ចប្រជុំមួយដើម្បីរៀបចំរចនាសម្ព័ន្ធនៃគណៈកម្មការនាយក និងគណៈកម្មការបណ្តាការិយា​ល័យទាំង៦គឺ ៖
ក្រុមប្រឹក្សាភិបាលរួមមាន ៖
១.ព្រះតេជព្រះគុណ ចៅ​ សាង ជាប្រធាន
២.ព្រះតេជព្រះគុណ ច័ន្ទ សុខា សមាជិក
៣.ព្រះតេជព្រះគុណ ព្រហ្ម សាលួន សមាជិក
៤.គ្រូ​បណ្ឌិត យៀង​ វណ្ណា សមាជិក
៥.ព្រឹទ្ធាចារ្យ គឹម សើង សមាជិក
៦.ព្រឹទ្ធាចារ្យ សឺន​ សែត សមាជិក
៧.ព្រឹទ្ធាចារ្យ​ រ័ត្ន​ ពិសិដ្ឋ សមាជិក
៨.ព្រឹទ្ធាចារ្យ ឈុន ឈិន សមាជិក
៩.ព្រឹទ្ធាចារ្យ ជា សុខា សមាជិក
១០.ព្រឹទ្ធាចារ្យ លឹម ជាថា សមាជិក
គណៈកម្មការនាយករួមមាន ៖
១.ព្រះភិក្ខុ ចន្ទ សុផាត ព្រះប្រធាន
២.ព្រះភិក្ខុ ចៅ សុផាត អនុប្រធានទី១
៣.លោក សឿង សុធានី អនុប្រធានទី២
៤.ព្រះភិក្ខុ ជី​ វណ្ណាត អគ្គលេខាធិការ
៥.ព្រះភិក្ខុ សួន បូរ៉ា លេខាធិការ
៦.ព្រះភិក្ខុ ប៊ី ចាន់ ថន ហេរញ្ញិក (ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១០)។
៧.ព្រះភិក្ខុ គឹម វិចង់ ទទួលតំណែងជាហេរញ្ញិកជំនួសព្រះភិក្ខុ ប៊ី ចាន់ថន វិញ ដោយលោកសុំសម្រាកពីការងារ។
គណៈកម្មការបណ្តាការិយាល័យទាំង៦គឺៈ
ការិយាល័យស៊ើបអង្កេត និងផ្តល់យោ​បល់ ៖
១.លោក យាង សុធារិន្ទ ប្រធាន
២.ព្រះតេជព្រះគុណ ពេជ្រ សីហា អនុប្រធាន
៣.ព្រះតេជព្រះគុណ គឹម សុវណ្ណ សមាជិក ការិយាល័យសង្គមកិច្ច ៖
១.ព្រះភិក្ខុ គឹម ស៊ីសំណា ប្រធាន
២.ព្រះភិក្ខុ កៀង សនប្រសិទ្ធិ អនុប្រធាន
៣.កញ្ញា ពៅ កេសរ លេខាធិការ
៤.ព្រះភិក្ខុ គឹម​ សារាយ សហការី (ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩ ដល់ថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១០)។
ការិយាល័យសន្តិសុខ ៖
១.ព្រះភិក្ខុ ភឿក សុធន ប្រធាន
ការិយាល័យសិក្សាធិការ ៖
១.លោក ថាច់ សុភ័ក្រ្ត ប្រធាន
២.ព្រះភិក្ខុ សុខ ស្រន់ អនុប្រធាន
៣.កញ្ញា ប៉ែន សាស្តា លេខាធិការ
ការិយាល័យស្ថិតិ និងជំរឿន ៖
១.ព្រះភិក្ខុ សឺន ចែងចើន ប្រធាន
២.ព្រះភិក្ខុ យឿង តារា អនុប្រធាន
ការិយាល័យវប្បធម៌ ៖
១.ព្រះភិក្ខុ កែ អ៊ុក ប្រធាន
២.ព្រះភិក្ខុ សម សុជាតិ អនុប្រធាន
៣.កញ្ញា កៀង ធីប៉ា លេខាធិការ
៤.ព្រះភិក្ខុ ទ្រិញ ភូកៀង សហការី (ពីថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០០៩ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០)។
៥.ព្រះភិក្ខុ ហា សារ៉ូត សហការី
៦.ព្រះភិក្ខុ ពេជ្រ ប៊ុនថន សហការី
៧.ព្រះភិក្ខុ ចេក សុភី សហការី
៨.ព្រះភិក្ខុ ថាច់ ខៃវណ្ឌី សហការី
៩.ព្រះភិក្ខុ កៃ ចាន់សុធា សហការី
ការិយាល័យទ្រទ្រង់ ៖
១.ព្រះភិក្ខុ គឹម វិចង់​ ប្រធាន (ពីខែ​មករា ឆ្នាំ២០០៩ ដល់ខែមីនា ឆ្នាំ២០១០)។
២. ព្រះភិក្ខុ គឹម សុខា ឡើងជាប្រធានជំនួស ដោយព្រះភិក្ខុ គឹម វិចង់ ផ្លាស់តំណែងឡើងជាហេរញ្ញិកវិញ។
៣.លោកគ្រូ ថាច់ ខែន ប្រធានតំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤.លោក ថាច់ សុវុឌ្ឍន៍ អនុប្រធាន តំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមជំនួយការ ៖
១.និស្សិត ច័ន្ទ សុជាតិ
២.កញ្ញា កែវ បុបា្ផ
៣.ព្រះភិក្ខុ ពៅ សុកឿ
៤.សាមណេរ យ៉ន រតនា
៥.សិស្ស មាននិស្ស័យ
ដោយឡែក សមាគមរបស់យើង ក៏បានតែងតាំងលោក ថាច់ សុតឹម ឲ្យមាននាទីប្រចាំការនៅក្នុងការិយាល័យ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងពីខាងក្រៅ និងដើម្បីរៀបចំឯកសារឲ្យមានរបៀបរៀបរយផងដែរ។
ដើម្បី​ឆ្លើយតបទៅនឹងការងាររីកចម្រើន​ នៅក្នុងសមា គម​នេះ ក៏ដូចជាការរីកចម្រើន​នៃសកលភាវូបនីយកម្ម ថ្នាក់ដឹកនាំបានអនុវត្តនូវគោល​​ការណ៍ពង្រឹងកិច្ចការផ្ទៃក្នុង ដោយការរៀបចំគណៈកម្មការបន្ថែម ហើយមានកិច្ចប្រជុំរាល់ដំណាច់ខែ ដើម្បីធ្វើរបាយការណ៍ និង​ពិភាក្សាស្វែងរកនូវចំណុចខ្វះចន្លោះ ក្នុងគោលការណ៍ទំនាក់ទំនង ប្រមូលផ្តុំសមណនិស្សិត-និស្សិត បញ្ញវន្ត ដោយប្រើពាក្យថា យើងធ្វើលេខ បូកឬគុណ តែយើងមិនធ្វើជាដាច់ខាតនូវលេខ សងឬចែក ឡើយ បានន័យថា សមាគមមិនមានការរើសអើងបែងចែកវណ្ណៈ ពណ៌សម្បុរ ចំណេះដឹងឡើយ។ សមាគមមានតែការចងក្រងប្រមូលផ្តុំគ្នា ក្នុងវត្ថុបំណង​ចែករំលែកនូវចំណេះដឹង បទ​​ពិសោធន៍និងជួយទុក្ខធុរៈគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើ​​ឲ្យសង្គមបានសុខសន្តិភាពនិងរីកចម្រើនដូចអរិយប្រទេស។
បន្តកិច្ចការបណ្តុះបណ្តាល លើមាគ៌ាអភិវឌ្ឍធនធានមនុស្ស មាន​​ការបើកវគ្គបណ្តុះបណ្តាលផ្នែកកុំព្យូទ័រជាប់រហូតនិងអនុវត្តគោលការណ៍សែ្វងរកអាហារូបករណ៍ ជ្រើសរើស និងបញ្ជូនសមណនិស្សិតទៅបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រ ទេសថៃជាបន្ដបន្ទាប់។
កិច្ចបញ្ជូនសមណនិស្សិត ទៅសិក្សានៅបរទេស គឺ​ជាផែនការប្រចាំឆ្នាំរបស់សមាគម គឺធ្វើយ៉ាងណា ត្រូវជ្រើសរើសសមណនិស្សិតឲ្យបានយ៉ាងតិច១០អង្គក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១០ សមាគមមានផែនការបន្ថែមទៀត គឺខិតខំស្វែងរកអា-ហារូបករណ៍ ជួយដល់សមណនិស្សិតនិងនិស្សិតក្រីក្រដែលកំំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដែលមានភាពខ្វះខាតក្នុងការបង់ថ្លៃសាលាជាដើម។ នៅថ្ងៃទី៨ ខែមេសា​ ឆ្នាំ២០១០ ព្រះភិក្ខុ ចន្ទ សុផាត ព្រះប្រធានសមាគម បានទទួលការនិមន្តពីវត្ត ខេមររង្សី នៅទីក្រុងសាន់ហូសេ រដ្ឋកាលីហ្វ័រញ៉ា ដោយសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក និងអង្គការសហប្រជាជាតិ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកអស់រយៈពេល៣ខែ។ ដើម្បីចូលរួមប្រជុំនៅវេទិកាអចិន្ត្រៃយ៍ស្តីពីបញ្ហាជនជាតិដើមលើកទី៩ នៅទីស្នាក់ការអង្គការសហ​ប្រជាជាតិ នាបូរីញូយ៉ក អស់រយៈពេល២សប្តាហ៍ គឺពីថ្ងៃទី១៩-៣០ ខែមេសា ឆ្នាំ២០១០។
បន្ទាប់ពីការចូលរួមប្រជុំរួច ព្រះប្រធាន ចន្ទ សុផាត បាននិមន្តទៅទស្សនកិច្ចចំនួន៨រដ្ឋទៀត ក្នុងវត្ថុបំណងផ្សាភ្ជាប់នូវការទំនាក់ទំនងជាមួយសប្បុសជន ឲ្យបានដឹងឮពីគោលន​យោបាយរបស់សមាគម និងការសិក្សារៀនសូត្រ ព្រមទាំងការរីកចម្រើន ក៏ដូចជាភាពខ្វះខាតរបស់សមណនិស្សិតនិស្សិតក្រីក្រដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅប្រទេសថៃជា ដើម។ ជាលទ្ធផល សមាគមយើងទទួលបានការគាំទ្រនិងឧបត្ថម្ភពីសប្បុរសជននៅទីនោះ សម្រាប់ទ្រ​ទ្រង់ដល់សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមបានយ៉ាងល្អប្រសើរ។
នៅថ្ងៃអាទិត្យ ៤កើត ខែកត្ដិក ឆ្នាំថោះ ត្រីស័ក ព.ស.​២៥៥៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស.​២០១១ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធ “អង្គមហាសន្និបាតវិសាមញ្ញ” នៅវត្តសិរីសោភា (អង្គតាម៉ិញ) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យ៉ាន់ ថាត់ ជាព្រះចៅ​អធិការវត្តសិរីសោភា (អង្គតាម៉ិញ) ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៤។ បេក្ខជនដែលបានឈរឈ្មោះសម្រាប់ឲ្យសមា​ជិក-ជិកា បោះឆ្នោតជូន រួមមាន៦អង្គ/រូបគឺ ៖
១.ព្រះភិក្ខុ យឿង តារា
២.ព្រះភិក្ខុ កែ អ៊ុក
៣.កញ្ញា ពៅ កេសរ
៤.ព្រះភិក្ខុ សម សុជាតិ
៥.ព្រះភិក្ខុ ហ៊ាន ហូយ
៦.ព្រះភិក្ខុ កៀង សនប្រសិទ្ធិ
ជាលទ្ធផល ព្រះភិក្ខុ យឿង តារា ទទួលបានសំឡេងគាំទ្រធ្វើជាប្រធានដឹកនាំសម្រាប់អាណត្តិទី៤។ នៅថ្ងៃអាទិត្យ ៣រោច ខែកត្ដិក ឆ្នាំថោះត្រីស័ក ព.ស.២៥៥៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា គ.ស.​២០១១ ព្រះប្រធាន យឿង តារា បានបើកកិច្ចប្រជុំមួយ ដើម្បីរៀបចំបង្កើតរចនាសម្ព័ន្ធសម្រាប់អាណត្តិទី៤ដែលមានសមាសភាពដូចខាងក្រោម ៖
ក្រុមប្រឹក្សាភិបាល ៖
១.លោកគ្រូ ចៅ សាង ប្រធាន
២.លោកគ្រូ យៀង វណ្ណា សមាជិក
៣.ព្រះតេជព្រះគុណ ចន្ទ សុផាត សមាជិក
៤.ព្រឹទ្ធាចារ្យ​ សឺន សែត សមាជិក
៥.ព្រឹទ្ធាចារ្យ​ រ័ត្ន ពិសិដ្ឋ សមាជិក
៦.ព្រឹទ្ធាចារ្យ ឈុន ឈិន សមាជិក
៧.ព្រឹទ្ធាចារ្យ ជា សុខា សមាជិក
៨.ព្រឹទ្ធាចារ្យ លឹម ជាថា សមាជិក
គណៈកម្មការនាយក ៖
១.ព្រះភិក្ខុ យឿង តារា ប្រធាន
២.ព្រះភិក្ខុ កែ អ៊ុក អនុប្រធានទី១
៣.កញ្ញា ពៅ កេសរ អនុប្រធានទី២
៤.ព្រះភិក្ខុ សម សុជាតិ អគ្គលេខាធិការ (ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២)។
៥.លោក ថាច់ សុតឹម លេខាធិការ
៦.ព្រះភិក្ខុ ពៅ សុកឿ ហេរញ្ញិក
គណៈកម្មការនៃការិយាល័យទាំង៦គឺ ៖
ការិយាល័យសង្គមកិច្ច ៖
១.ព្រះភិក្ខុ កៀង សនប្រសិទ្ធិ ប្រធាន
២.លោក ថាច់ ចក្រ្កាវុឌ្ឍ អនុប្រធាន
៣.កញ្ញា សេង ចិន្តា លេខាធិការ
ការិយាល័យសន្តិសុខ ៖
១.ព្រះភិក្ខុ ហ៊ាន ហូយ ប្រធាន
២.ព្រះភិក្ខុ ថាច់ សាង អនុប្រធាន
៣.ព្រះភិក្ខុ សឺន ខាង លេខាធិការ
ការិយាល័យសិក្សាធិការ ៖
១.លោក កៃ ចាន់សុធា ប្រធាន
២.ព្រះភិក្ខុ ទ្រីវ សុណាវ អនុប្រធាន
៣.កញ្ញា ប៉ែន សាស្តា លេខាធិការ
ការិយាល័យស្ថិតិនិងជំរឿន ៖
១.ព្រះភិក្ខុ ថាច់ ខេមរា ប្រធាន
២.ព្រះភិក្ខុ សួន សូនី អនុប្រធាន
៣.ព្រះភិក្ខុ គង់ ធូ លេខាធិការ
ការិយាល័យវប្បធម៌ ៖
១.ព្រះភិក្ខុ ពេជ្រ ប៊ុនថន ប្រធាន
២.ព្រះភិក្ខុ ត្រឹង ដង អនុប្រធាន
៣.កញ្ញា កៀង ធីប៉ា លេខាធិការ
៤.ព្រះភិក្ខុ ថាច់ ខៃវណ្ឌី សហការី ទទួលបន្ទុកផ្នែកគ្រប់គ្រងគេហទំព័ររបស់សមាគម (www.ukkbs.org)
៥.ព្រះភិក្ខុ រិន្ទ ភិរម្យ សហការី ទទួលបន្ទុកផ្នែកសរសេរព័ត៌មាននិងផ្សព្វផ្សាយព័ត៌មាន
៦.ព្រះភិក្ខុ ថាច់ អាងមេត្តា សហការី ទទួលបន្ទុកផ្នែកជំនួយការក្នុងការសរសេរព័ត៌មាន
៧.លោក អ៊ុន សុវឌ្ឍ សហការី ជំនួយការឲ្យប្រធាន
៨.លោក ថាច់ បិន សហការី ជំនួយការឲ្យប្រធាន
ការិយាល័យទ្រទ្រង់ ៖
១.ព្រះភិក្ខុ គឹម សុខា សហប្រធាន
២.លោក ថើស ចន្ទ្រា សហប្រធាន
៣.ព្រះភិក្ខុ ឡុង សារ៉ន អនុប្រធាន
៤.ព្រះភិក្ខុ ហា សំអាង លេខា
៥.លោក ថាច់ ខែន ប្រធានតំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៦.លោក ថាច់ សុវុឌ្ឍន៍ អនុប្រធានតំណាងសប្បុរសជននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
គណៈកម្មការស៊ើបអង្កេត និងផ្តល់យោ​​បល់ ៖
១.លោក ពេជ្រ សីហា ប្រធាន
២.លោក យាង សុធារិន្ទ សមាជិក
៣.លោក គឹម សុវណ្ណ សមាជិក
ប្រធានតំណាងតាមតំបន់ ៖
១.ព្រះភិក្ខុ គឹម សាង ប្រធានតំណាងតំបន់វត្តមហាមន្ត្រី កុដិ១៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ
២.ព្រះភិក្ខុ សួន វាំងគា ប្រធានតំណាងតំបន់វត្តសិរីសោភា (អង្គតាម៉ិញ) ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣.ព្រះភិក្ខុ យឿន សុខ យ៉ឹង ប្រធានតំណាងតំបន់វត្តបទុមវតីរាជវរារាម កុដិ១៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ម្យ៉ាងទៀត សមាគមក៏បានតែងតាំងលោក ថាច់ សុតឹម ជាអ្នកជំនួយការប្រចាំការនៅក្នុងការិយាល័យកណ្តាល ដើម្បីទំនាក់ទំនងពីខាងក្រៅ និងមានតួនាទីរៀបចំឯកសារឲ្យមាន សណ្តាប់ធ្នាប់។
ដើម្បីរក្សានិងបន្ដការងាររបស់សមាគមឲ្យ​ទៅ​​មុខទៀត ព្រះប្រធាន យឿង តារា ក៏បានខិតខំបំពេញកិច្ចការអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាវាង​វៃដឹកនាំសមាគម ឲ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់មក គឺអនុវត្តតាមគោលមាគ៌ាអភិវឌ្ឍធនធានមនុស្សក្នុងសង្គម។ ការបញ្ជូនសមណនិស្សិតទៅសិក្សានៅប្រទេសថៃ និងបន្ដស្វែងរកការឧបត្ថម្ភក្នុងផ្នែកអាហារូបករណ៍ សម្រាប់សមណនិស្សិត-និស្សិតក្រីក្រខ្មែរកម្ពុជាក្រោម ដែលកំពុងសិក្សាតាមបណ្ដាមហាវិទ្យល័យនានា នៅព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំមមែ សប្ដស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ.ស.២០១៥ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធ “មហា សន្និបាតសាមញ្ញ” នៅសាលាគណរាជធានីភ្នំពេញ នាវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យ៉ាន់ ថាត់ ព្រះចៅ​អធិការវត្តសិរីសោភា (អង្គតាម៉ិញ) និងមានការនិមន្ដចូលរួមជាគណៈអធិបតីរបស់ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំវត្តបទុមវតីរាជវរារាម ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៥។ បេក្ខជនដែលបានឈរឈ្មោះសម្រាប់ឲ្យសមាជិក-ជិកាបោះឆ្នោតជូនរួមមាន៧អង្គ/រូបគឺ ៖
១.ព្រះភិក្ខុ សឺន សុផារិន្ទ
២.ព្រះភិក្ខុ ត្រឹង ដង
៣.ព្រះភិក្ខុ សោណ ធារី
៤.ព្រះភិក្ខុ ឌឿង វិជ័យ
៥.ព្រះភិក្ខុ ថាច់ ស្នាល
៦.ព្រះភិក្ខុ​ យឿន សុខយ៉ឹង
៧.លោក ស៊ី ស័ក្ដិបូរិន
លទ្ធផលបានទៅលើព្រះភិក្ខុ សឺន សុផារិន្ទ ដែលមានសំឡេងគាំទ្រលើសលប់ ធ្វើជាព្រះប្រធានថ្មីដឹកនាំសមាគមក្នុងអា​​ណត្តិទី៥។ ក្រោយពីទទួលបានសំ​ឡេងគាំទ្រជាប្រធានមក នៅថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំមមែ សប្ដស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា គ.ស.២០១៥ ព្រះប្រធាន សឺន សុផារិន្ទ ក៏បាននិមន្ដនិងអញ្ជើញគណៈកម្មការ បើកកិច្ចប្រជុំមួយ ដើម្បីបង្កើតគណៈកម្មការនាយក និងគណៈកម្មការបណ្ដាការិ-យាល័យទាំង៦ សម្រាប់បន្ដការដឹកនាំសមាគមតទៅមុខទៀត ដោយមានរចនាសម្ព័ន្ធ ដូចខាងក្រោម ៖
ក្រុមប្រឹក្សាភិបាលរួមមាន ៖
១.ព្រឹទ្ធាចារ្យ​ សឺន សែត ប្រធាន
២.ព្រះតេជព្រះគុណ ចន្ទ សុផាត សមាជិក
៣.ព្រះតេជព្រះគុណ យឿង តារា សមាជិក
៤.លោកបណ្ឌិត យៀង វណ្ណា សមាជិក
៥.លោកគ្រូ ចៅ សាង សមាជិក
៦.ព្រឹទ្ធាចារ្យ រ័ត្ន ពិសិដ្ឋ សមាជិក
៧.ព្រឹទ្ធាចារ្យ គឹម សុង សមាជិក
គណៈកម្មការនាយករួមមាន ៖
១.ព្រះភិក្ខុ សឺន សុផារិន្ទ ព្រះប្រធាន
២.ព្រះភិក្ខុ ត្រឹង ដង អនុប្រធានទី១
៣.ព្រះភិក្ខុ ឌឿង វិជ័យ អនុប្រធានទី២
៤.ព្រះភិក្ខុ សោណ ធារី អគ្គលេខាធិការ (ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦)។
៥.ព្រះភិក្ខុ ថាច់ ស្នាល ហេរញ្ញិក
៦.លោក ស៊ី ស័ក្ដិបូរិន លេខាធិការ
៧.ព្រះភិក្ខុ យឿន សុខយ៉ឹង ទទួលតំណែងជាអគ្គលេខាធិការជំនួសព្រះភិក្ខុ សោណ ធារី វិញនៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៦ ដោយលោកត្រូវនិមន្ដទៅស្នាក់នៅឯក្រៅប្រទេស។
ប្រធានបណ្ដាការិយាល័យទាំង៦ទៀតរួមមាន ៖
ការិយាល័យសន្ដិសុខ ៖
១.ព្រះភិក្ខុ ថាច់ សាង ប្រធាន
២.ព្រះភិក្ខុ គឹម វិបុលសុបញ្ញា អនុប្រធាន
ការិយាល័យសង្គមកិច្ច ៖
១.ព្រះភិក្ខុ យឿន សុខយ៉ឹង ប្រធាន (តាំងពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦)។ ព្រះភិក្ខុ ថាច់ រ៉ុង អនុប្រធាន ទទួលតំណែងជាប្រធានជំនួសវិញ ដោយលោកបានផ្លាស់តំណែងមកទទួលជាអគ្គលេខាធិការវិញ
២.ព្រះភិក្ខុ ថាច់ រ៉ុង អនុប្រធាន តាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ទទួលតំណែងជាប្រធានវិញ។
ការិយាល័យសិក្សាធិការ ៖
១.ព្រះភិក្ខុ ថាច់ ភឿង ប្រធាន (តាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦)។ ព្រះភិក្ខុ សុខ សំរិទ្ធ អនុប្រធាន បានទទួលតំណែងឡើងជាប្រធានជួសព្រះភិក្ខុ ថាច់ ភឿង វិញ ដោយលោកបានលាចាកសិក្ខាបទហើយសុំសម្រាកពីការងារសមាគម នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦
២.ព្រះភិក្ខុ សុខ សំរិទ្ធ អនុប្រធាន តាំងពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ទទួលតំណែងជាប្រធានវិញ។
ការិយាល័យស្ថិតិ ៖
១.ព្រះភិក្ខុ ហួង សាយណ្ហ ប្រធាន
ការិយាល័យវប្បធម៌ ៖
១.ព្រះភិក្ខុ រិន្ទ ភិរម្យ ប្រធាន
២.ព្រះភិក្ខុ ថាច់ ឆេង អនុប្រធាន
៣.កញ្ញា សាំង សុភាព លេខា
៤.ព្រះភិក្ខុ តាំង រតនា សហការី
៥.ព្រះភិក្ខុ វង្ស មុនី សហការី
ការិយាល័យទ្រទ្រង់ ៖
១.ព្រះភិក្ខុ សង សាហ្មន សហប្រធាន (តាំងពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦)។
២.លោក ថើស ចន្រ្ទា សហប្រធាន
៣.ព្រះភិក្ខុ មាស វិចិត្រ ជាសហការីការិយាល័យទ្រ​ទ្រង់​ បានទទួលតំណែងឡើងជាសហប្រ​ធានការិយា​ល័យទ្រទ្រង់ ជំនួសព្រះភិក្ខុ សង សាហ្មន វិញ ដោយលោកសុំសម្រាកពីការងារ
គណៈកម្មការស៊ើបអង្កេត និងផ្តល់យោបល់ ៖
១.លោក ពេជ្រ សីហា ប្រធាន
២.លោក យាង សុធារិន្ទ សមាជិក
៣.លោក គឹម សុវណ្ណ សមាជិក
ប្រធានតំណាងតាមតំបន់នានា ៖
១.ព្រះភិក្ខុ កៅ ហាយ ប្រធានតំណាងតំបន់វត្តមហាមន្ត្រី កុដិ១៣
២.ព្រះភិក្ខុ គឹម សុខ ប្រធានតំណាងតំបន់វត្តអង្គតាម៉ិញ
៣.ព្រះភិក្ខុ ពៅ កុសល ប្រធានតំណាងតំបន់វត្តបទុមវតីរាជវរារាម កុដិ១៧
៤.ព្រះភិក្ខុ ថាន សុថៀវ ប្រធានតំណាងតំបន់វត្តទួលសង្កែ
ជាគោលការណ៍ អភិវឌ្ឍនូវចំណេះដឹងដល់សមណនិស្សិតនិងនិស្សិតខ្មែរកម្ពុជាក្រោម និងជាគោលការណ៍ពង្រឹង​ថា្នក់ដឹកនាំរបស់សមាគមយើងឲ្យមានភាពជឿទុកចិត្តដល់ម្ចាស់ឧបត្ថម្ភ និងអ្នកគាំទ្រជាប្រ​ចាំ ព្រះប្រធាន សឺន សុផារិន្ទ ក៏បានបន្ដការដឹកនាំតាមមាគ៌ាចម្បងរបស់សមាគម គឺការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដោយមានការបើកវគ្គបណ្ដុះបណ្ដាលផ្នែកជំនាញខ្លីៗ មានដូចជាការបើកវគ្គបង្រៀនកិច្ចការរដ្ឋបាលនិងលេខាធិការ ដល់ថ្នាក់ដឹកនាំនិងសមាជិក-ជិកាទូទៅ ព្រមទាំងបន្ដស្វែងរកអា-ហារូបករណ៍ពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជួយដល់សមណនិស្សិត និងនិស្សិតយើងដែលកំពុងខ្វះខាតក្នុងការសិក្សារៀនសូត្រ ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ក៏បានពង្រឹងនិងពង្រីកនូវការិយា- ល័យវប្បធម៌ឲ្យមានកិច្ចការស្រាវជ្រាវគ្រប់ឯកសារ និងប្រវត្តិនីមួយៗ ដែលពាក់ព័ន្ធនឹងខ្មែរកម្ពុជាក្រោម យកមកចងក្រងជាទំព័រឯកសារក្រាំងមាសទុកជាសម្បត្តិសម្រាប់សមាគម។ ទន្ទឹងនឹងនោះ នៅមានការសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីយ៉ាងជិតស្និទ្ធរវែងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងពិភពលោក ដើម្បីធ្វើការរួមគ្នាជាគោលដៅផលប្រយោជន៍ជាតិ។
ការធ្វើបែបនេះ ដោយទស្សនវិស័យបេសកកម្ម​ និងគោលបំណងរបស់សម្ព័ន្ធសមណនិសិ្សត​-និស្សិត​ខ្មែរកម្ពុជា-ក្រោម នៅពេលបច្ចុប្បន្ន និងទៅអនាគតគឺ ៖
មានទស្សនវិស័យ ផ្ដោតទៅលើការអភិវឌ្ឈន៍នូវធន​ធានមនុស្សជាចម្បង។
ធ្វើការទំនាក់ទំនងគ្នាចងសម្ព័ន្ធមេត្រីភាពរវាងសមណនិស្សិត- និស្សិត ដែលមានដើមកំ​ណើតជាខ្មែរកម្ពុជាក្រោមឲ្យមានការឯកភាព ភាតរភាព និងពង្រឹងនូវសិក្ខវឌ្ឍនភាព សុភមង្គល ទាំងក្នុងនិងក្រៅប្រទេស។
ផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ អក្សរសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ ជាពិសេសរបស់ខ្មែរកម្ពុជាក្រោម។
ងាយស្រួលដល់ការឧបត្ថម្ភ និងការទទួលយកពីសប្បុរសជនក្នុងនិងក្រៅប្រទេស ជួយណែនាំតម្រែតម្រង់ សមាជិក-ជិកា ឲ្យមានសីលធម៌និងគោរព​តាមពុទ្ធោវាទជាប្រត្យ័ក្ស។
ជាពិសេស ជួយរកមធ្យោបាយ បើកកម្មវិធីអប់រំ ចំណេះដឹង ផ្សេងៗ ជូនសមាជិក-ជិការបស់ខ្លួន។
​ សហការជាមួយរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិ។
មិនបម្រើគណបក្សនយោបាយ និងគ្មាននិន្នាការលូកដៃក្នុងគណបក្សនយោបាយណាមួយឡើយ។
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦
ជ. គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរ​កម្ពុជាក្រោម
រៀបចំសម្រួលឡើងវិញ   
ព្រះភិក្ខុឯកប្បញ្ញោ សឺន សុផារិន្ទ
ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

Leave a Reply

Your email address will not be published. Required fields are marked *