បុណ្យផ្ការស្មីសាមគ្គីលើកទី ៩ នៃសម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

28827975_1879287538983390_5915069080903734334_o

នៅថ្ងៃអាទិត្យ ២ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា គ.ស ២០១៨  សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធបុណ្យផ្ការស្មីសាមគ្គី លើកទីប្រាំបួន ដើម្បីប្រមូលបច្ច័យរៀបចំឯកសារ និងជួយដោះស្រាយមធ្យោបាយផ្សេងៗ  ក្នុងគោលបំណងដែលនឹងបញ្ជូនសមណនិស្សិតចំនួន ១៥ ព្រះអង្គទៅបន្តការសិក្សានៅប្រទេសថៃ និងផ្តល់នូវអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រចំនួន៣៩ ព្រះអង្គ និងនាក់ នៅព្រះរាជាណាចក្រកម្ពុជា តាមគម្រោងនាឆ្នាំ ២០១៨ ក្រោមអធិបតីភាពព្រះប្រធាន សឺន សុផារិន្ទ នៅការិយាល័យកណ្តាល នាកុដិ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

28701387_1879287272316750_3924285544689511645_o

កម្មវិធីបុណ្យនេះ ផ្តើមឡើងដោយគណៈកម្មការ សមាជិក សមាជិកា នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងមានការចូលរួមពីព្រះសង្ឃខ្មែរក្រោម តាមនានាវត្តនៅក្រុងភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឃដ្ឋានសរុបប្រមាណ ៣៩០អង្គ និងរូប។ ពិធីបុណ្យបានប្រព្រឹត្តទៅពេញមួយថ្ងៃ។ ពេលព្រឹក និងថ្ងៃត្រង់មានវេរភត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជនខ្មែរ ខ្មែរក្រោមគ្រប់ជំនាន់ ដែលបានពលីការ ថ្វាយជីវិតចំពោះជាតិ សាសនា។ ពេលល្ងាចបានជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និងធ្វើសាសននិយមកិច្ចតាមផ្លូវព្រះពុទ្ធសាសនា ជាពិសេសទៀតបាននិមន្តធម្មកថិកមួយព្រះអង្គ សំដែងធម៌ទេសនាទៀតផង។

28826944_1879287142316763_2957772226091962824_o

28699331_1879287138983430_3591472821209988099_o

ក្នុងកិច្ចនេះដែរ ព្រះអង្គប្រធានបានសំដែងសុន្ទរកថា ស្វាគមន៍ភ្ញៀវកិត្តិយស និងអានរបាយការណ៍ អំពីសកម្មភាពការងារ រួចថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងៗ ប្អូនៗ និស្សិត សិស្សានុសិស្ស ពុទ្ធបរិស័ទទាំងអស់ ព្រមទាំងចុងភៅ ដែលបានលះបង់នៅពេលវេលាមានតម្លៃមកជួយខ្នះខ្នែង តាំងពីមុនបុណ្យរហូតដល់ឆ្លងបុណ្យ ហើយក៏បានសម្តែងនូវការសាទរ និងកោតសរសើរដល់ការចូលរួមឧបត្តម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គណៈកម្មការបុណ្យ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។

28954263_1879287262316751_7720093482651643535_o

ដើម្បីនឹងចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយព្រះអង្គក៏បានលើកឡើង ចំណុចសំខាន់មួយចំនួនទៀត ស្តីអំពីសកម្មភាពសមាគម តាំងពីកកើតរហូតដល់អាណិត្តិទី ៥នាពេលបច្ចុប្បន្ននេះ។ ដោយឡែកគម្រោងផែនការណ៍នៅឆ្នាំ ២០១៨នេះ ព្រអង្គមានសង្ឃដិកាបញ្ជាក់អំពីគោលបំណងនៃបុណ្យនេះថា គឺធ្វើដើម្បីប្រមូលបច្ច័យយកមកជួយដល់ព្រះសង្ឃ និងនិស្សិតក្រីក្រ ដែលកំពុងសិក្សានៅព្រះរាជាណាចក្រកម្ពុជា និងបញ្ជូនសមណនិស្សិតទៅសិក្សាប្រទេថៃជាអាទិ៍ ព្រមទាំងជួយធ្វើលិខិតឆ្លងដែន បកប្រែឯកសារផ្សេងៗ  សុំទិដ្ឋាការពីស្ថានទូតថៃប្រចាំកម្ពុជា ហើយបញ្ជូនសមណនិស្សិតទៅដល់ប្រទេសថៃតែម្តង។ ព្រះអង្គបានបញ្ជាក់បន្ថែមទៀតថា មកដល់ពេលនេះ សម្ព័ន្ធសមណនិស្សិត- និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនព្រះសង្ឃទៅបន្តការសិក្សានៅប្រទេសថៃចាប់តាំងពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្នសរុបបានចំនួន១១៣ ព្រះអង្គ។ ចំណែកនៅព្រះរាជាណាចក្រកម្ពុជាវិញ បានប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្របាន ៨ឆ្នាំជាបន្តបន្ទាប់ ចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន សរុបសមណនិស្សិត និងនិស្សិតទាំងអស់បានចំនួន ១៥២អង្គ និងនាក់ ព្រមទាំងសមណនិស្សិតទៅសិក្សានៅប្រទេសឥណ្ឌាបានចំនួន២ ព្រះអង្គផងដែរ។

28699361_1879287515650059_5077910307141216111_o

28827746_1879287648983379_7630822599122971658_o

28701121_1879287392316738_4137761051001693048_o

29060145_1879287135650097_3896600005766024140_o

គួររំលឹកផងដែរថា ឆ្នាំនេះជាឆ្នាំទីប្រាំបួន ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ធ្វើបុណ្យផ្ការស្មីសាមគ្គី៕

28701586_1879287348983409_8395758205899307493_o

28701541_1879287372316740_6150358045932752209_o

 

Leave a Reply

Your email address will not be published. Required fields are marked *