បុព្វហេតុដែលនាំឲ្យកើត គណៈកម្មការស្រាវជ្រាវវប្បធម៌

ដោយមាននិស្សិតមកពីសកលវិទ្យាល័យនានា និងអ្នកជាតិនិយមខ្លះទៀត ទៅតាមវត្តដែលមានព្រះសង្ឃខ្មែរក្រោមគង់នៅ ដើម្បីចង់ដឹងព័ត៌មានខ្មែរក្រោមផង ដើម្បីចង់បានជាប្រធានបទធ្វើជាសារណាឬនិក្ខេបបទផង។ ជាពិសេស ការិយា​​ល័យយើង បានទទួលនិស្សិតនិងអស់លោកទាំងនោះជាបន្តបន្ទាប់ ដែលពួកគេមានគោលបំណងមកស្រាវជ្រាវពីអត្តសញ្ញាណខ្មែរក្រោម និងចង់ដឹងពីស្ថានការណ៍នៅឯមានតុភូមិរបស់យើងផង។ ដោយខ្វះឯកសារដើម្បីផ្តល់ជាព័ស្តុតាងផង ដោយមានការលំបាកក្នុងការផ្តល់ព័ត៌មានផង នៅថ្ងៃទី២៦ ខែកុម្ភៈ គ.ស.២០០៦ ក្រោយពីគណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមប្រជុំបូកសរុបការងារប្រចាំខែរួច ក៏បានឯកច្ឆន្ទបង្កើត គណៈកម្មការស្រាវជ្រាវវប្បធម៌មួយឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិតទាំងនោះ ក៏ដូចជាជួយរួមចំណែកក្នុងការស្តារវប្បធម៌របស់យើង

Read more

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសង្គម

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាសមាគមមួយបានចូលរួមយ៉ាងសកម្មផងដែរចំពោះមនុស្សធម៌នៅក្នុងសង្គម ពីព្រោះថាមនុស្សធម៌ គឺជាផ្នែកមួយដ៏សំខាន់ក្នុងសង្គមជាតិនីមួយៗ ដែលយើងគ្រប់គ្នាត្រូវតែបំពេញទៅតាមធនធានរបស់មនុស្សម្នាក់ៗ ក៏ដូចជាអង្គការសមាគមនីមួយៗទៅតាមលទ្ធភាពដែលខ្លួនមាន។ ដូច្នេះហើយ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែយកចិត្តទុកដាក់ចំពោះសង្គម ហើយមានការិយាល័យសង្គមកិច្ច ជាអ្នកចូលរួមក្នុងកិច្ចការនេះ ដែលបានលើកនៅផែនការអនុវត្តប្រចាំឆ្នាំរបស់ខ្លួន ហើយក៏ជាតួនាទីដ៏សំខាន់របស់មនុស្សគ្រប់រូបដែលត្រូវបំពេញ និងចូលរួមធ្វើនូវកិច្ចការមួយនេះដោយខានពុំបាន ដើម្បីសង្គមជាតិទាំងមូល។ ​សង្គមមួយដែលរីកចម្រើន និងមានការអភិវឌ្ឍន៍បាននោះ គឺត្រូវមានការចូលរួមពីមនុស្សម្នាក់ៗ ទៅតាមលទ្ធភាព និងឆន្ទៈរបស់ខ្លួនដែលអាចធ្វើទៅបានមិនថាតិចឬច្រើនឡើយ។

Read more