បុណ្យផ្ការស្មីសាមគ្គីលើកទី ៩ នៃសម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

នៅថ្ងៃអាទិត្យ ២ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា គ.ស ២០១៨  សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធបុណ្យផ្ការស្មីសាមគ្គី លើកទីប្រាំបួន ដើម្បីប្រមូលបច្ច័យរៀបចំឯកសារ និងជួយដោះស្រាយមធ្យោបាយផ្សេងៗ  ក្នុងគោលបំណងដែលនឹងបញ្ជូនសមណនិស្សិតចំនួន ១៥

Read more

ជំនួបនិស្សិត បញ្ញវន្ដខ្មែរកម្ពុជាក្រោម និងសប្បុរសជន

ជារៀងរាល់ដំណាច់ឆ្នាំ ក្រុមការងារទ្រទ្រង់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែប្រារព្ធកម្មវិធីមួយដែលឲ្យឈ្មោះថា “ជំនួបនិស្សិត បញ្ញវន្ដខ្មែរកម្ពុជាក្រោម និងសប្បុរសជន” ព្រោះយល់ឃើញថា សមាជិក សមាជិកាផ្នែកគ្រហស្ថកាន់តែរីកចម្រើនឡើងជាបន្ដបន្ទាប់ តម្រូវការថវិកាក្នុងការចាយវាយសម្រាប់ការងារប្រចាំឆ្នាំក៏កាន់តែច្រើន និងកិច្ចការចូលរួមក្នុងសង្គមកាន់តែច្រើនទៅៗ លើសពីនោះទៀតការស្វែងរកអាហារូបករណ៍សម្រាប់សមណនិស្សិត និងនិស្សិតក្រីក្រដែលកំពុងបន្ដការសិក្សាទាំងនៅក្នុងនិងក្រៅប្រទេសមានការរីកចម្រើនឡើងផងដែរ។ ហេតុនេះហើយបានជាការិយាល័យទ្រទ្រង់បង្កើតកម្មវិធីនេះឡើងដើម្បីស្វែងរកចំណូលមកជួយជំរុញឲ្យនាវាសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមរបស់យើងឲ្យដំណើរការទៅមុខជានិច្ច។ កាលពីយប់ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១

Read more

ប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០១៧ និងលើកគម្រោងផែនការឆ្នាំ២០១៨

គោលការណ៍នៅរៀងរាល់ដំណាច់ឆ្នាំ យើងតែងតែបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារដែលបានបំពេញមួយឆ្នាំ តើយើងបានអនុវត្តកិច្ចការសម្រេចបានប៉ុន្មានភាគរយ ហើយនៅសល់ពីនោះ តើជួបនូវឧបសគ្គ ផលវិបាកចំណុចណាខ្លះដែលធ្វើទៅមិនបានជោគជ័យ គណៈកម្មការក៏បានលើកយករបាយការណ៍នោះមកឲ្យអង្គប្រជុំជ្រាប ដើម្បីនឹងរកវិធីដោះស្រាយរួម។ ទន្ទឹមនឹងការធ្វើរបាយការណ៍រួចហើយ អង្គប្រជុំក៏បានផ្តល់យោបល់ដែលមានជាគន្លឹះសំខាន់ៗ សម្រាប់អនុវត្តគម្រោងទៅឆ្នាំក្រោយៗទៀត យើងបំពេញសកម្មភាពការងារទៅនឹងទទួលបាននូវសមិទ្ធផលជាវិជ្ជមានជាច្រើន ហើយភាគរយក៏កើតឡើងតាមនោះដែរ។ ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ

Read more

គណៈកម្មការនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅកម្ពុជាបាននិមន្តទៅសួរទុក្ខដល់សមណនិស្សិតដែលបានទៅបន្តការសិក្សានៅប្រទេសថៃ

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មការនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅកម្ពុជាបាននិមន្តទៅសួរទុក្ខដល់សមណនិស្សិតដែលបានទៅបន្តការសិក្សានៅប្រទេសថៃ ក្រោមការនឹកនាំរបស់ព្រះតេជព្រះគុណអនុប្រធានទី១។ បើតាមរបាយការណ៍របស់ប្រធានសង្គមកិច្ចនៅប្រទេសថៃ បានឱ្យដឹងក្នុងអង្គប្រជុំថា សមណនិស្សិតខ្មែរក្រោមដែលកំពុងសិក្សានៅប្រទេសថៃសព្វថ្ងៃតាមរយៈសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនទៅនោះគឺ ចំនួន ៧៣ ព្រះអង្គ ហើយបែងចែកទៅតាមសាខានីមួយៗ សិក្សានៅអយុធ្យា ៣៥ ព្រះអង្គ, នៅឈៀងម៉ៃ ៨ ព្រះអង្គ, នៅនរគបឋម ១១ព្រះអង្គ,

Read more